Ramkhamhaeng University (RU)

Code Major Field Scholarship(s) Remarks
Ramkhamhaeng University (RU) 0  
Bachelor Degree 1  
B1501 Computer Science 1 According to test score criteria

http://www.ru.ac.th/


សូមស្វាគមន៍
សាកលវិទ្យាល័យរាមខាំហែងជាស្ដាប័នសិក្សារដ្ឋដែលត្រូវបានបង្កើតឡើងតាមព្រះរាជបញ្ញត្តិសាកលវិទ្យាល័យរាមខាំហែងនៅឆ្នាំ ព.ស ២៥១៤ ក្នុងគោលបំណងធ្វើឲ្យសាកលវិទ្យាល័យនេះក្លាយជា ទីផ្សារចំណេះដឹង ដោយមានទស្សនៈវិស័យផ្តោតលើការបើកឱកាសនិងផ្តល់លក្ខណះស្មើភាពគ្នា ចំពោះការសិក្សារដល់និសិ្សតគ្រប់រូបដែលមានទីតាំងស្ថិតនៅ ផ្លូវរាមខាំហែង សង្កាត់ហ៊ួម៉ាក ខណ្ឌ័បាងកាពិ ទីក្រុងបាំងកក។
ទស្សនៈវិស័យរបស់សាកលវិទ្យាល័យរាមខាំហែងគឺ: បណ្តុះនិសិ្សតអោយមានចំណេះដឹង ព្រមទាំងគុណធម៌ (Knowledge and Morality)
សាកលវិទ្យាល័យរាមខាំហែងត្រូវបានបង្កើតឡើងរយះពេល ៤៧​ឆ្នាំមកហើយនឹងឈានចូល ៤៨ឆ្នាំនាពេលខាងមុខនេះ​។សាកលវិទ្យាល័យរៀបចំការសិក្សាដោយផ្តោតទៅលើការអប់រំដែលស្របទៅនឹងសង្គមបច្ចុប្បន្នប្រកបដោយគុណភាពខ្ពស់និងស្តង់ដាលំដាប់តំបន់ លំដាប់ជាតិ និងលំដាប់អន្តរជាតិ។ សាកលវិទ្យាល័យបានផ្តល់ឱកាសយ៉ាងស្មើភាពគ្នាក្នុងការរៀនយ៉ាងទូលំទូលាយដោយផ្តល់នូវការអប់រំគ្រប់កម្រិតថ្នាក់ទាំងថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត កម្មវិធីសិក្សាអន្តរជាតិ និងកម្មវិធីសិក្សាគម្រោងពិសេស។កម្មវិធីសិក្សាគ្រប់កម្រិតរបស់សាកលវិទ្យាល័យ ប្រកបដោយគុណភាព និងស្តង់ដាដែលត្រូវបានទទួលស្គាល់ជាសកល។
សាកលវិទ្យាល័យរាមខាំហែងត្រូវបានគេស្គាល់ជាសាកលវិទ្យាល័យបែប: ទីផ្សារចំណេះដឹង (Knowledge Market)
ម្យ៉ាងវិញទៀតប្រព័ន្ធអប់រំក៏ដូចជាកាសិក្សានៅក្នុងសាកលវិទ្យាល័យរាមខាំហែងមានការខុសប្លែកពីសាកលវិទ្យាល័យផ្សេងទៀតនៅក្នុងប្រទេសថៃគឺជា សាកលវិទ្យាល័យបើក (Open University) មួយដែលពុំតម្រូវឲ្យមានការប្រឡងចូលរៀននៅសាកលវិទ្យាល័យនិងមិនចាំបាច់ចូលរៀនគ្រប់ពេលដូចសាកលវិទ្យាល័យផ្សេងៗឡើយ ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់យុវជន យុវតី មន្ត្រីរាជការ និងនិស្សិតទាំងក្នុងនិងក្រៅប្រទេសដែលចង់ក្រេបយកចំណេះវិជ្ចា ប៉ុន្តែពុំមានពេលគ្រប់គ្រាន់សម្រាប់មករៀនរាល់ថ្ងៃ។ ហេតុដូចនេះហើយទើបសាកលវិទ្យាល័យជាប់លំដាប់ថ្នាក់លេខ ១​ ដែលមានចំនួននិស្សិតច្រើនជាងគេនិងមានចំនួនសាខាច្រើនជាងគេក្នុងប្រទេសថៃដែលមានសាខានៅតាមបណ្តាខេត្តចំនួន ២៣ខេត្ត ទូទាំងប្រទេស។
ពត៌មានលម្អិតទាក់ទងនឹងអាហារូបករណ៏នៅសាកលវិទ្យាល័យរាមខាំហែង ÷
១. ថ្លៃចុះឈ្មោះចូលរៀន ថ្លៃឧបត្ថម្ភការសិក្សា ថ្លៃសៀវភៅសិក្សា
២. ប្រាក់ពេលមកដល់ដំបូង ៦០០០ បាត/ម្នាក់
៣. ថ្លៃកន្លែងស្នាក់នៅ នឹងចាយវាយប្រចាំខែ ១០០០០ បាត/ខែ
៤. ថ្លៃអាយុទិដ្ឋាកា ២០០០ បាត/ឆ្នាំ
៥. ថ្លៃ RE-ENTRY PERMIT ៣៨00 បាត/ឆ្នាំ
៦.​ ថ្លៃព្យាបាលជំងឺ ៥០០០ បាត/ឆ្នាំ
ពត័មានបន្ថែមទំនាកទំនង :
Website : http://www.ru.ac.th
: http://studentsinram.blogspot.com/ សូមសំណាងល្អក្នុងការប្រឡង

http://studentsinram.blogspot.com/